កិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរូម និងកិច្ចប្រជុំលើកទី១៩ ជាមួយប្រទេសដៃគូរសន្ទនា (ចិន-មីយ៉ាន់ម៉ា) (ថ្ងៃទី ០៥-០៨ ខែឧសភា ឆ្នាំ២០១៥)
(MRC-JC)
សៀមរាប៖ គណៈកម្មការទន្លេមេគង្គ (MRC) បានបើកកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរូម និងកិច្ចប្រជុំលើកទី១៩ ជាមួយប្រទេសដៃគូរសន្ទនា (ចិន-មីយ៉ាន់ម៉ា) ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (MRC Joint Committee) ប្រចាំឆ្នាំ២០១៤-២០១៥ បានដឹកនាំកិច្ចប្រជុំនៅសណ្ឋាគារបុរីអង្គរ ក្រុងសៀមរាប ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ប្រទេសដៃគូសន្ទនា ចិន-មីយ៉ាន់ម៉ា តំណាងអ្នកសង្កេតការណ៏ មកពីអង្គការអន្តរជាតិ ជាដៃគូរអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ៦៥ រូប។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម អាន ពេជ្រហត្ថដា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះនឹងពិនិត្យ ពិភាក្សា និងកត់ត្រាលើ ទី១- វឌ្ឍនភាពនៃការអនុវត្តវិមជ្ឈការមុខងារស្នូល គ្រប់គ្រងអាងរបស់ MRC ទី២- វឌ្ឍនភាពលើការអនុវត្ត និងបច្ចុប្បន្នភាព យុទ្ធសាស្ត្រអភិឌ្ឍន៍អាងដោយផ្អែកលើការគ្រប់គ្រងធនធានទឹកចម្រុះ និងការកសាងផែនការយុទ្ធសាស្ត្ររបស់ MRC ២០១៦-២០២០ និងទី៣- វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូរសន្ទនា (ចិន-មីយ៉ាន់ម៉ា)៕
Hits: 6756