កិច្ចប្រជុំលើកទី៤៥ នៃគណ:កម្មាធិការរួម (ថ្ងៃទី ២៥-២៧ ខែមេសា ឆ្នាំ២០១៧)
ហ្លួងប្រាបាង៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចំនួន ០៧រូប តំណាងមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឺក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៥ គណ:កម្មាធិការរួម នៃគណ:កម្មការទន្លេមេគង្គ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន MRC និងដៃគូសន្ទនា(ចិន )សរុបចំនួន ៥៤នាក់។
កិច្ចប្រជុំលើកទី៤៥ របស់គណ:កម្មាធិការរួម គឹដើម្បីពិនិត្យមើលលើដំណើរការប្រតិបត្តិការរបស់លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ (MRCS) វឌ្ឍនភាពនៃការអនុវត្តផែនការការងារប្រចាំឆ្នាំ ២០១៧ របស់ MRC វឌ្ឍនភាពនៃការអនុវត្តផែនការចង្អុលថ្នាក់ជាតិ (NIP) និងគម្រោងរួមគ្នាក្នុងក្របខណ្ឌតំបន់មេគង្គ និងអំពីការពង្រឹងសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនា (ចិន-មីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមកម្រិតតំបន់ដូចជាអាស៊ាន និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ៕
Hits: 3789