កិច្ចប្រជុំក្រុមការងារគណៈកម្មាធិការរួមលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូលរបស់ MRC លើកទី៣ (ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួម និងដឹកនាំកិច្ចប្រជុំក្រុមការងារ គណៈកម្មាធិការរួមលើកទី២ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើវឌ្ឍនភាពការងាររៀបចំកិច្ចប្រជុំកំពូលរបស់ MRC លើកទី៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០២-០៥ ខែមេសា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺ៖
១/ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងលើកទី៣ អំពីគោលគំនិតរៀបចំកិច្ចប្រជុំកំពូល MRC
២/ ពិនិត្យកែសម្រួលឡើងវិញអំពី កម្មវិធីសម្រាប់សន្និសីទអន្តរជាតិ កិច្ចប្រជុំត្រៀមក្រុមប្រឹក្សា និងកិច្ចប្រជុំកំពូល MRC
៣/ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍សៀ់មរាប សម្រាប់កិច្ចប្រជុំកំពូល MRC និង
៤/ ការងារបន្តបន្ទាប់ពីកិច្ចប្រជុំលើកទី២នេះ៕
Hits: 2379