Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ​ស្តី​ពី របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​គម្រោង Mekong Delta Study (ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៦)

Category: MRC Council Study

(CNMC)

ភ្នំពេញ៖ គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​គម្រោង Mekong Delta Study នៅ​សណ្ឋា​គារ​កាំ​បូ​ឌីយ៉ាណា ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គលេខា​ធិការ គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​អញ្ជើញ​ចូល​រួម​មក​ពី​ស្ថាបន័​ជាតិ​ពាក់​ពន្ធ័​សំខាន់​ចំនួន ១០ ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​គម្រោង អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល និង​គ្រឹះ​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ចំនួន ០៩ និង​ភាគី​វៀត​ណាម ដែល​ជា​ម្ចាស់​គម្រោង​សរុប​ចំនួន ៧៥​រូ​ប ។

គោល​បំណង​ចំបង​សម្រាប់​កិច្ច​ពិគ្រោះ​យោបល់​នេះ​រួម​មាន៖

  • ដើម្បី​ជម្រាប​ជូន និង​​ផ្តល់​ឱកាស​សម្រាប់​ការ​ពិភាក្សា​លើ​លទ្ធ​ផល​នៃ​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​របស់​គម្រោង Mekong Delta Study
  • ដើម្បី​ធ្វើ​ការ​ពិភាក្សា​លើ​របក​គំហើញ​សំខាន់ៗ​នៃ​ការ​សិក្សា​នេះ ក៏​ដូច​ជា​ទៅ​លើ​សំណើរ​វិធាន​ការ​បន្ស៊ាំ កាត់​បន្ថយ និង​កែ​លំ​អ​នូវ​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​របាយ​ការណ៍​នេះ ព្រម​ទាំង​ទិស​ដៅ​នៃ​ការ​សិក្សា​បន្ថែម
  • ដើម្បី​ផ្តល់​នូវ​អ​នុសាសន៍​កែ​លំអ​លើ​របាយ​ការណ៍​នេះ
  • ពិនិត្យ​មើល​ថា​តើ​គេ​អាច​ប្រើ​ប្រាស់​លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​យ៉ាង​ណា​នៅ​ក្នុង​បរិបទ​កម្ពុជា និង​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ និង
  • រាល់​អនុសាសន៍​ត្រូវ​បាន​កត់​ត្រា និង​ចង​ក្រង​សម្រាប់​ការ​ពិចារណា​លើ​សកម្ម​ភាព​បន្ត​ទៀតសម្រាប់​គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ស្ថាបន័​ជា​សមាជិក និង​អ្នក​ពាក់​ពន្ធ័​ដទៃ​ទៀត។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា គម្រោង​សិក្សា​ផល​ប៉ះ​ពាល់​ក្នុង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​នេះ (Mekong Delta Study) ជា​គម្រោង​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ភាគី​វៀត​ណាម ហើយ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​ពី​ខែ​កក្កដា ឆ្នាំ២០១៣ មក ដោយ​មាន​ការ​ចូល​រួម​សហ​ការ​ពី​ភាគី​កម្ពុជា​ផង​ដែរ តាម​រយ:​ក្រុម​ការ​ងារ​បច្ចេក​ទេស​មួយ ដែល​រួម​មាន​តំណាង​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន ដឹក​នាំ​ដោយ​ក្រសួង​ធន​ធាន​ទឹក និង​​ឧតុនិយម។ គម្រោង​នេះ​បាន​បព្ចាប់​នៅ​ក្នុង​ខែ​ឆ្នូ ឆ្នាំ​២០១៥ ដោយ​បាន​ផលិត​ឡើង​នូវ​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នា​ពេល​នេះ៕

Hits: 1828