Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦)

Category: MRC Council Study

ភ្នំពេញ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​សណ្ឋាគារ Intercontinental រាជធានី​ភ្នំពេញ ដែល​មាន​ប្រតិភូ​មក​ពី​ប្រទេស​ជា​សមាជិក MRC និង​ដៃ​គូ​អភិវឌ្ឍន៍ ព្រម​ទាំង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC សរុប​ចំនួន ៦០នាក់។ មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​ចំនួន ០៤រូប និង​មន្ត្រី ០១រូប តំណាង​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

កិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន ៧មកជម្រាបជូន និងពិភាក្សារួមគ្នាក្នុងនោះ៖

១. វឌ្ឍនភាពនៃការអនុវត្តបច្ចុប្បន្នកម្មផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ២០១៦-២០២០ និងការបញ្ចប់ និងផ្សព្វផ្សាយឯកសារផែនការចង្អុលថ្នាក់ជាតិឆ្នាំ​២០១៦​-​​២០២០ របស់ MRC

២. វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ និងផែនការសកម្មភាពប្រចាំឆ្នាំ២០១៦ និងការត្រៀមកសាងផែនការសកម្មភាពឆ្នាំ២០១៧ របស់ MRC

៣. វឌ្ឍនភាពនៃការអនុវត្តរចនាសម្ព័ន្ធថ្មី និងការជ្រើសរើសមន្ត្រីរបស់លេខាធិការដ្ឋាន MRC

៤. ការរៀបចំបច្ចុប្បន្នភាពលើប្រតិបត្តិការកញ្ចប់ថវិការរួម និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន​ហិរញ្ញវត្ថុថ្មីរបស់MRC

៥. វឌ្ឍនភាពនៃការអនុវត្តនីតិវិធី និងការងារវេទិការរួម ព្រមទាំងបច្ចុប្បន្នភាពលើមេរៀន បទពិសោធន៍នៃដំណើរការរបស់នីតិវិធីនៃការពិគ្រោះយោបល់ ការជូនដំណឹងជាមុន និងការព្រមព្រៀង "PNPCA"

៦. វឌ្ឍនភាពនៃការសិក្សាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃអាងទន្លេមេគង្គ ព្រមទាំងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេ និង

៧. ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ និងបណ្តាគម្រោង កម្មវិធីផ្តួចផ្តើមផ្សេងទៀតក្នុងតំបន់៕

Hits: 911