Developed by Khmer Focus

កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា (ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧)

Category: MRC Council Study

វៀងច័ន្ទ៖ ឯកឧត្តម  វ៉ាត់ បុត្តកុសល  អគ្គ​លេខាធិការរង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ដែល​មាន​តំណាង​មក​ពី​ក្រសួងបរិស្ថាន រដ្ឋ​បាលជលផល និងអគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តីពី ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា នៅទី​ក្រុង​វៀងច័ន្ទ ប្រទេស​ឡវ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖
១. ពិភាក្សា និងឯកភាពលើវិធីសាស្ត្រ និងសំណើការវាយតម្លៃផលប៉ះពាល់ជាបណ្តុំ ដោយរួមទាំងការប្រើប្រាស់សូចនាករ សម្រាប់វិភាគនៃកាវាយតម្លៃ
២. ពិភាក្សា ផ្លាស់ប្តូរ និងចែករំលែក ទិដ្ឋភាពរួម ថាតើត្រូវធ្វើការកែសម្រួល ការរៀបចំឯកសារវាយតម្លៃការប៉ះពាល់បណ្តុំ ឱ្យបានល្អប្រសើរ នៅពេលអនាគតដូចម្តេច?
៣. ពិនិត្យមើលឡើងវិញលើសំណើ Sub-development Scenario ចុងក្រោយ សម្រាប់ការជ្រើសរើស Thematics និង
៤. ពិភាក្សាបញ្ចប់លើសូចនាករសំខាន់ៗ សម្រាប់ប្រើប្រាស់ការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម៕

Hits: 2679