កិច្ចប្រជុំលើកទី១ របស់ក្រុមការងារ MRC PNPCA JC ស្តីពីការពិគ្រោះយោបល់ជាមុននៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ដែលមានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមការងារ MRC PNPCA JC ស្តីពីការពិគ្រោះយោបល់ជាមុននៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីក្រុមងារ JC PNPCA នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រី MRCS និងមន្ត្រីក្រសួងរ៉ែ និងថាមពលរបស់ឡាវ។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖
១/ ស្វែងយល់អំពីទិដ្ឋភាពទូទៅនៃសំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ
២/ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងវិសាលភាពវាយតម្លៃ និងជំហ៊ានបន្ទាប់នៃការរៀបចំ Technical Review Report របស់ MRCS
៣/ ពិភាក្សា និងណែនាំលើក្របខ័ណ្ឌអនុវត្តដំណើរការពិគ្រោះយោបល់ជាមុននៃនីតិវិធី MRC PNPCA និងពេលវេលារៀបចំវេទិកាសាធារណ: សម្រាប់សំណើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ៕
Hits: 1870