កិច្ចប្រជុំបច្ចេកទេស នៃអង្គភាពសម្របសម្រួលអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ សមាសភាគទី២ (ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំបច្ចេកទេស នៃអង្គភាពសម្របសម្រួលអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកចម្រុះ សមាសភាគទី២ ដោយមានមន្រ្តីជាសមាជិកក្រុមការងារមកពីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តមណ្ឌលគីរី។
កិច្ចប្រជុំមានគោលបំណង ដើម្បីពង្រឹងដំណើរការការងារនៃការអនុវត្តគម្រោង និងសម្រេចបានលទ្ធផល ដោយបានពិនិត្យ ពិភាក្សា និងឯកភាព អំពីរចនាសម្ព័ន្ធ លក្ខខណ្ឌការងារ តួនាទី និងភារកិច្ចអនុក្រុមទទួលបន្ទុករៀបចំផែនការអាងទន្លេ និងអនុក្រុមទទួលបន្ទុកម៉ូដែលគ្រប់គ្រងធនធានទឹក ពិភាក្សា និងស្វែងយល់ពីការរៀបចំវាយតម្លៃតម្រូវការបណ្តុះបណ្តាលសមត្ថភាព ការរៀបចំផែនការសកម្មភាពអនុវត្តគម្រោង សមាសភាគទី២ និងបានពិនិត្យ ពិភាក្សា និងឯកភាព អំពីតារាងមាតិការរបាយការណ៍រីកចម្រើនត្រីមាសរបស់សមាសភាគទី២៕
Hits: 1896