សិក្ខាសាលាស្ដីពី ឧបករណ៍គ្រប់គ្រង់ទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សាក់ សំអុល មន្រ្តីបច្ចេកទេស នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ចើញចូលរួមសិក្ខាសាលាស្ដីពី ឧបករណ៍គ្រប់គ្រង់ទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីបន្ស៊ាំនឹងអាកាសធាតុ និងការសរសេរស្នើសុំគម្រោង ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយដោយក្រសួងបរិស្ថាន និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនានា។
គោលបំណងនៃសិក្ខាសាលាគឺ
- បង្កើនចំណេះដឹង និងសមត្ថភាពមន្ត្រី ក្នុងការប្រើប្រាស់ឧបករណ៍គ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដើម្បីបង្កើនការបន្ស៊ាំនឹងអាកាសធាតុ រួមទាំងយល់បន្ថែមលើដំណើរការរៀបចំសំណើគម្រោងពីមូលនីធិអាកាសធាតុបៃតង
- ចែករំលែកបទធិសោធន៍ពីភាពជោគជ័យ និងបរាជ័យរបស់ប្រទេសមួយចំនួន តាមរយៈបទបង្ហាញនានា៕
Hits: 1746