កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងដំបូង នៃផែនការការងារឆ្នាំ២០១៩ (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងដំបូង នៃផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីសម្របសម្រួលថ្នាក់ជាតិ ជាមួយការងារ MRC របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីជំនាញមកពីក្រសួងពាក់ព័ន្ធការងារ MRC ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងក្រសួងសាធារណ:ការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះ មានគោលបំណង៖ (១) បង្ហាញជូនពីគោលគំនិតរួមនៃការរៀបចំឯកសារសេចក្តីព្រាងផែនការការងារ របស់ MRC សម្រាប់ឆ្នំា២០១៩ ដែលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ MRC ២០១៦-២០២០ លើលទ្ធផលគន្លឹះ ៤ សូចនាករលទ្ធផលសម្រេចទាំង៧ តួយ៉ាងក្នុងឆ្នាំ២០១៨ លទ្ធផលអនុវត្តបាន ៣៣ សកម្មភាពចំនួន ១៣៣ និងភារកិច្ចចំនួន ៣៣៤ (២) ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងនេះ ដោយផ្តោតលើសកម្មភាពជាអាទិភាព និងភារកិច្ចដែលនឹងត្រូវអនុវត្តនៅក្នុងផែនការការងារ របស់ MRC ឆ្នាំ២០១៩ និង (៣) ប្រមូលយោបល់ និងអនុសាសន៍របស់អង្គប្រជុំពេលនេះ ដើម្បីជាធាតុចូលសម្រាប់កែលំអឯកសារព្រាងនេះ និងសម្រាប់ពិភាក្សាបន្តក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់នៅក្នុងខែតុលា ខាងមុខនេះ៕
Hits: 1922