Developed by Khmer Focus

កិច្ចប្រជុំក្រុមការងាររបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៥-២៦ ខែកញ្ញា ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ របស់​គណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ ដើម្បី​ពិនិត្យ ពិភាក្សា និង​ផ្តល់​ការ​ណែនាំ​លើ​ការ​កែ​សម្រួល​ និង​ធ្វើ​បច្ចុប្បន្នភាព​​នៃ​សៀវភៅ​ណែនាំ​ចំនួន ៤ ក្នុងនោះមាន នីតិវិធីគ្រប់គ្រង និងប្រើប្រាស់​បុគ្គលិក រដ្ឋបាល ហិរញ្ញវត្ថុ កិច្ចលទ្ធកម្ម របស់លេខាធិការដ្ឋាន ​​គណៈកម្មការទន្លេមេគង្គ​ MRCS ដើម្បីឱ្យមានប្រសិទ្ធិភាព​ សាកសិទ្ធភាព​ និងត្រឹមត្រូវ អនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ព្រមទាំងវិធាន និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា គណៈកម្មាធិការរួម និងលេខាធិការដ្ឋាន MRC ដែលបានកំណត់ជាឯកសារគោលដ៏សំខាន់របស់ស្ថាប័ន MRC។

កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ​ វៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC៕

Hits: 1865