កិច្ចប្រជុំក្រុមការងារអនុវត្តន៍គម្រោង កិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំ ក្រុមការងារអនុវត្តន៍គម្រោង កិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត រវាងកម្ពុជា និងថៃ ដែលទ្រទ្រង់ថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺមង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងផែនការ ក្រសួងទេសចរណ៍ មន្ទីរពាក់ព័ន្ធ ក្រុមជំនាញការ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពជារួមដូចជា សេចក្តីព្រាងរបាយការណ៍ A នៃលទ្ធផល ការវិភាគដំបូង វិធីសាស្ត្របច្ចេកទេស ទិន្នន័យ និងផែនការការងារដែលបានស្នើឡើងសម្រាប់ជំហានបន្ទាប់ និងបន្តរៀបចំរបាយកាណ៍ B នៃការៀបចំសេណារីយ៉ូទឹកជំនន់ និងគ្រោះរាំងស្ងួត៕
Hits: 1749