Developed by Khmer Focus

វគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន និងព្យាករណ៍គ្រោះរាំងស្ងួត (ថ្ងៃទី ០១-០២ ខែតុលា ឆ្នាំ២០១៨)

Category: CNMC

សៀមរាប៖ ឯកឧត្តម ឡុង សារាវុធ អគ្គ​លេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​តាម​ដាន និង​ព្យាករណ៍​គ្រោះរាំង​ស្ងួត ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង ព្រៃវែង និងខេត្តតាកែវ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីគណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីយល់ដឹងពី៖ (១) មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ GIS និង Arc Toolbox សម្រាប់វិភាគទិន្នន័យគ្រោះរាំងស្ងួត ពីរូបថតផ្កាយរណប (២) ទ្រឹស្តី និងនិយមន័យអំពីសូចនាករគ្រោះរាំងស្ងួត: SPI, SRI, SMDI, CDI និង Dry Spells និង (៣) បង្កើនសមត្ថភាពក្នុងការគណនាសូចនាករគ្រោះរាំងស្ងួត និងវិភាគស្ថានភាពរាំងស្ងួត សម្រាប់តាមដាន និងព្យាករណ៍៕

Hits: 1814