សិក្ខាសាលាអ្នកពាក់ព័ន្ធថ្នាក់ជាតិស្តីពី ចក្ខុវិស័យនាពេលអនាគត សម្រាប់ការអភិវឌ្ឍ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុេជា បានដឹកនាំសិក្ខាសាលាអ្នកពាក់ព័ន្ធថ្នាក់ជាតិស្តីពី ចក្ខុវិស័យនាពេលអនាគត សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹកឆ្លងដែន រវាងកម្ពុជា និងឡាវ នៅខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលឧបត្ថម្ភថវិកាដោយ GIZ ដោយមានការចូលរួមពីមន្ត្រីនៃក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ វិទ្យាស្ថានជាតិ អង្គការមួយចំនួន រួមទាំងអង្គការក្រៅរដ្ឋាភិបាល សហគមន៍នេសាទ សហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែង ទីប្រឹក្សាគម្រោងជាតិ ទីប្រឹក្សា NIP ជំនាញការអន្តរជាតិ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលមានលោក គឹម សីហា អនុប្រធាននាយកដ្ឋាន លោក សាក់ សំអុល និងលោក នៀ តុលា មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី បំពេញបន្ថែមនូវការរកឃើញរបស់ក្រុមការងារជាតិ និងគណៈកម្មាធិការដឹកនាំ និងចែករំលែកចក្ខុវិស័យនាពេលអនាគត របស់សហគមន៍ស្ទឹងត្រែង និងអ្នកធ្វើសេចក្តីសំរេចចិត្តថ្នាក់ជាតិ និងថ្នាក់ខេត្ត ព្រមទាំងចែករំលែកនូវចក្ខុវិស័យ សម្រាប់ខេត្តស្ទឹងត្រែង និងការព្រួយបារម្ភរបស់សហគមន៍ និងប្រជាជនដែលទទួលរងផលប៉ះពាល់ដោយការសម្រេចចិត្ត ដែលបានធ្វើឡើងនាពេលបច្ចុប្បន្ននេះ៕
Hits: 1756