Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ របស់គណៈកម្មការថវិកា MRC លើកទី៧ (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ​ ណាវុធ អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ សម្រាប់​ឆ្នាំ២០១៨ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ របស់​គណៈ​កម្មការ​ថវិកា MRC លើកទី៧ ដើម្បីពិនិត្យ​ និងពិភាក្សាកែសម្រួលឡើងវិញនូវថវិកាចំណាយ​ក្នុងផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ​ សម្រាប់ឆ្នាំ២០១៩ ដោយមានការចូលរួមពី មន្ត្រីក្រុមការងារថវិកាពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីក្រុមការងារលេខាដ្ឋាន MRC។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ក្រុមការងាររបស់លេខាធិការដ្ឋាន MRC នឹងធ្វើកាកែសម្រួលបញ្ចូល​នូវយោបល់ និងអនុសាសន៍ របស់អង្គប្រជុំ​ ហើយនឹងរៀបចំបញ្ចប់ឯកសារសេចក្តីព្រាងចុងក្រោយផែនការការងា សម្រាប់ MRC ឆ្នាំ២០១៩ នេះ ដាក់ជូនគណៈកម្មាធិការរួម ដើម្បីសុំការអនុម័ត និងសុំការឯកភាពពីក្រុមប្រឹក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៥ ចុងខែវិច្ឆិកា ខាងមុខនេះ៕

Hits: 1771