Developed by Khmer Focus

កិច្ចប្រជុំលើកទី២២ ជាមួយដៃគូរសន្ទនា (ចិន និងមីយ៉ាន់ម៉ា) (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨)

Category: CNMC

វៀតណាម៖ ឯកឧត្តម តែ ណាវុធ អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រួម នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ សម្រាប់​ឆ្នាំ២០១៨ បាន​ជួប​ប្រជុំលើកទី២២ ​ជា​មួយ​ដៃ​គូរ​សន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមជិក គណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំនេះមានគោលបំណង៖ (១). ចែករំលែកនូវព័ត៌មាន និងបទពិសោធន៍នៃការអនុវត្តគម្រោង លើទន្លេឡាងឆាង-មេគង្គ (២). លទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល ២២ឆ្នាំកន្លងមក រវាង MRC ជាមួយចិន និងមីយ៉ាន់ម៉ា  និង (៣). បន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត លើប្រព័ន្ធចែករំលែកទិន្នន័យ និងព័ត៌មាន នៃប្រតិបត្តិការលំហូរទន្លេ និងអាងស្តុកទឹក ក៍ដូចជាការចូលរួមសិក្សាបច្ចេកទេស និងការកសាងសមត្ថភាពលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕

Hits: 1856