Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី ការ​ផ្សព្វផ្សាយ​សេចក្តីព្រាង​គោលការណ៍​ណែនាំ សម្រាប់​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន TbEIA-TGs ដោយមាន​អ្នក​ចូល​រួម​មក​ពី​តំណាង​ក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និង​ថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋបាលជលផល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលាគឺ៖

១)- ដើម្បីចែករំលែកការយល់ដឹងអំពីវឌ្ឍនភាព និងអំពីស្ថានភាពនៃការបញ្ចប់ TbEIA-TGs

២)- បង្ហាញជូនអំពី TbEIA-TGs និង

៣)- ធ្វើបទបង្ហាញ និងការពិភាក្សាអំពីការស្នើសុំ TbEIA-TGs៕

Hits: 1868