សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ (ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកែសម្រួលសេចក្តីព្រាងរបាយការណ៍ស្ថានភាពអាងទន្លេមេគង្គ SOBR ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងផែនការ រដ្ឋបាលជលផល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលា៖
១)- ធ្វើបទបង្ហាញ និងពិភាក្សាអំពីសេចក្តីព្រាងនៃសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍របស់អាងទន្លេ (Version 3.04)
២)- ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ និងព័ត៌មានមួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់របាយការណ៍នេះ និង
៣)- ប្រមូលមតិយោបល់ចុងក្រោយដើម្បីបញ្ចប់របាយការណ៍អាងទន្លេ SOBR៕
Hits: 1745