Developed by Khmer Focus

កិច្ចប្រជុំទ្វេភាគីស្តីពី ការដឹកជញ្ជូនផ្លូវទឹក កម្ពុជា-វៀតណាម (ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

វៀងច័ន្ទ៖ ប្រភិភូភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ចាន់ តារា អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរដោយលោក ឈាង ហុង​ ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងជាមន្ត្រីសម្របសម្រួលផ្នែកគាំទ្របច្ចេកទេសថ្នាក់ជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពី ការដឹកជញ្ជូនផ្លូវទឹក កម្ពុជា-វៀតណាម ដែលប្រតិភូវៀតណាមដឹកនាំដោយ លោក Phan Van Duy អគ្គនាយករង VIWA ដោយមានការចូលរួមពីទីប្រឹក្សាអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីឯកភាពលើវិធានផ្ទៃក្នុង សម្រាប់ប្រតិបត្តិការគណៈកម្មាធិការសម្របសម្រួលនាវាចរណ៍មេគង្គ និងដំណោះស្រាយលើបញ្ហាសេសសល់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយប្រទេសទាំងពីរ៕

Hits: 1790