សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី "ការកសាងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពី ពិការភាព ២០១៩-២០២៣" (ថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ២០១៨)
Category: CNMC
ភ្នំពេញ៖ លោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី "ការកសាងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រជាតិស្ដីពី ពិការភាព ២០១៩-២០២៣" ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយមានការចូលរួមពីគ្រប់ក្រសួង មន្ទីរ ស្ថាប័នខេត្ត ក្រុង។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីកសាងនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពអាណត្តិថ្មី ដែលមានលក្ខណ:បរិយាបន្នពេញលេញគ្រប់វិស័យ ធានាលើកកម្ពស់គុណភាពជីវិត ព្រមទាំងសុខុមាលភាពរបស់ជនមានពិការភាព ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
Hits: 1900