Developed by Khmer Focus

ចុះជួបប្រជុំជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ( ថ្ងៃទី ១៧-២១ ខែធ្នូ ឆ្នាំ២០១៨)

Category: CNMC

លោក សាក់ សំអុល និង​លោក នៀ តុលា មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោក ឃួន កុមារ អ្នក​សម្រប​សម្រួល​គម្រោង IWRM បានចុះជួបប្រជុំ និងសាកសួរព័ត៌មាន ជាមួយមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ក្នុងគោលបំណងប្រមូលនូវព័ត៌មាន៖

- ការបង្កើតលក្ខខណ្ឌដែលជួយគាំទ្រដល់ការអនុវត្ត IWRM រាប់បញ្ចូលទាំងគោលនយោបាយពាក់ព័ន្ធបំផុត ឧបករណ៍ច្បាប់ និងផែនការយុទ្ធសាស្ត្រសម្រាប់ IWRM

- ជំពូក និងតួនាទីរបស់ស្ថាប័ននយោបាយ សង្គម សេដ្ឋកិច រដ្ឋបាល  និងក្រុមអ្នកពាក់ព័ន្ធដទៃទៀត

- ឧបករណ៍ និងសកម្មភាពនានា ដែលជួយដល់ការធ្វើសេចក្ដីសម្រេច និងអ្នកប្រើប្រាស់នានា ដើម្បីធ្វើការជ្រើសរើសដោយតុល្យភាព និងដោយផ្អែកលើព័ត៌មាន និង

- ការលើកសំណើថវិកា និងការធ្វើឱ្យមានហិរញ្ញប្បទានពីប្រភពជាច្រើន និងបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក៕

Hits: 1762