សិក្ខាសាលាដៃគូទឹកកម្ពុជាប្រចាំ ឆ្នាំ២០១៨ (ថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ សិក្ខាសាលាដៃគូទឹកកម្ពុជា ប្រចាំឆ្នាំ២០១៨ ដោយមានការចូលរួមពីសមាជិកដៃគូទឹកកម្ពុជា នៃក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា សហគមន៍មូលដ្ឋាន និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum)។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖
១. ចែករំលែកបទពិសោធន៍ពីការអនុវត្ត ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់អាងទន្លេមេគង្គកម្ពុជា តាមរយៈការត្រួតពិនិត្យតាមដាន សូចនាករ SDG 6.5 និងកំណត់ផែនការសកម្មភាពសហប្រតិបត្តិការយូរអង្វែង
២. ពិគ្រោះយោបល់ជាមួយដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗ លើឯកសារគម្រោង “ទឹក អាកាសធាតុ និងការអភិវឌ្ឍ” ដើម្បីកំណត់គម្រោងអាទិភាព និងឯកសារនទីចង្អុលថ្នាក់ជាតិ និង
៣. ដើម្បីរាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងជ្រើសរើសប្រធាន និងក្រុមប្រតិបត្តិការ ដៃគូទឹកកម្ពុជា សម្រាប់អាណត្តិថ្មី៕
Hits: 1741