សិក្ខាសាលាពិនិត្យលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារ សម្រាប់អនុវត្តពិធីសារ ណាហ្គូយ៉ា” (ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩)
Category: CNMC
ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាពិនិត្យលើគម្រោងស្តីពី “ការរៀបចំបង្កើតក្របខណ្ឌការងារ សម្រាប់អនុវត្តពិធីសារ ណាហ្គូយ៉ា ស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ” ដែលរៀបចំដោយ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន និងដោយមានការចូលរួម មកពី ៤៦ស្ថាប័នរួមមាន ស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវសាធារណៈ និងអង្គការមិនមែនរដ្ឋាភិបាល។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្ហាញ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគម្រោងសម្រាប់រៀបចំឯកសារគម្រោងស្នើសុំពេញលេញពីមូលនិធិបរិស្ថានពិភពលោក៕
Hits: 1753