សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ (ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩)
Category: CNMC
កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ និងឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ កម្ពុជា-វៀតណាម ដោយមានការចូលរួមពីក្រសួង ស្ថាប័ន មន្ទីរជំនាញ សាលាខេត្ត និងសាលាស្រុកពាក់ព័ន្ធ។
គោលបំណងនៃសិក្ខាសាលាគឺ ពិភាក្សាអំពីការកំណត់អត្តសញ្ញាណ និងសកម្មភាពនានា ដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងការដោះស្រាយបញ្ហារួមគ្នា និងការឯកភាពគ្នានៅថ្នាក់ជាតិ លើផែនការសកម្មភាពជាតិ មុននឹងបង្កើតផែនការសកម្មភាពរួមជាមួយសមភាគីវៀតណាម៕
Hits: 1717