Developed by Khmer Focus

កិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិ សម្រាប់គម្រោង គ្រប់គ្រងធនធានទឹកឆ្លងដែន (ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩)

Category: CNMC

កំពង់ចាម៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារថ្នាក់ជាតិ រួមមាន​តំណាង​មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរជំនាញពាក់ព័ន្ធខេត្ត​ស្ទឹងត្រែង សម្រាប់គម្រោងគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹករួមគ្នារវាងកម្ពុជា-ឡាវ នៅតំបន់ល្បាក់ខោន ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលគម្រោង ដែលបានចាប់អនុវត្តន៍ពីខែឧសភា ឆ្នាំ២០១៨ និងពិភាក្សាលើចំណុចគន្លឹះនានា សម្រាប់លើកយកទៅពិភាក្សាជាមួយក្រុមប្រឹក្សាគម្រោង និងភាគីឡាវ នៅក្នុងកិច្ចប្រជុំក្រុមការងាររួម ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ៕

Hits: 1941