សិក្ខាសាលាថ្នាក់តំបន់ស្តីពី គម្រោងសិក្សារបស់ JICA អំពីការប្រមូលព័ត៌មាន (ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្ដាគម្រោង និងកម្មវិធី និងមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី គម្រោងសិក្សារបស់ JICA អំពីការប្រមូលព័ត៌មាន សម្រាប់ការអភិរក្សបរិស្ថាន និងការគ្រប់គ្រងអាងទន្លេមេគង្គ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
១- ជម្រាបជូនអំពីវឌ្ឍនភាពនៃសកម្មភាពគម្រោងអំពី លទ្ធផលជាមួយក្រសួងពាក់ព័ន្ធក្នុងកំឡុងខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨
២- ពិភាក្សាអំពីការរៀបចំផែនទីគម្របព្រៃឈើ និង
៣- ពិភាក្សាលើការសិក្សាបន្ថែម អំពី ការវិភាគជលសាស្ត្រ ប្រព័ន្ធធារាសាស្ត្រ ដល់ប្រទេសជាសមាជិក និងក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្រិតថ្នាក់ជាតិ៕
Hits: 1865