សិក្ខាសាលាជាតិស្ដីពី ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តឆ្នាំ២០១៩ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩)
Category: CNMC
ភ្នំពេញ៖ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង និងលោក សាខុន ប៉ូរី អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសិក្ខាសាលាជាតិស្ដីពី ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ស្ដីពី ការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ដែលរៀបចំឡើងដោយក្រសួងផែនការ សហការជាមួយអង្គការសហប្រជាជាតិ។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំរបាយការណ៍នេះ។ របាយការណ៍នេះនឹងត្រូវផ្ញើជូនអង្គការសហប្រជាជាតិ នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៩ និងត្រូវធ្វើសេចក្ដីរាយការណ៍នៅក្នុងវេទិកានយោបាយជាន់ខ្ពស់ស្ដីពី ការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕
Hits: 2058