Developed by Khmer Focus

កិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំគម្រោងឆ្លងដែន រវាងកម្ពុជា-ថៃ ស្តីពីការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម និងជា​ប្រធានក្រុមការងារគម្រោង សហប្រតិបត្តិការឆ្លងដែនកម្ពុជា-ថៃ បានដឹកនាំក្រុមការងារគម្រោងរួមមាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ក្រសួងផែនការ ជំនាញការគម្រោងជាតិ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំគម្រោងឆ្លងដែនរវាងកម្ពុជា-ថៃ ស្តីពីការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងទ្រទ្រង់ថវិកាដោយ GIZ ដោយមានការចូលរួមពីភាគីថៃ ទីប្រឹក្សាបច្ចេកទេសអន្តរជាតិ JBA និងមន្ត្រី MRCS។

គោលបំណងនៃកិច្ចប្រជុំគឺពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងពិនិត្យ និងឯកភាពលើរបាយការណ៍សកម្មភាព២ (B) និងផ្តល់ការណែនាំលើការរៀបចំរបាយការណ៍សកម្មភាព៣ (C)៕

Hits: 1834