Developed by Khmer Focus

កិច្ចប្រជុំរួមជាមួយភាគីវៀតណាម នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន (ថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិទន្លេ​មេគង្គកម្ពុជា បានដឹកនាំ​ក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ក្នុងតំបន់ដីសណ្តទន្លេមេគង្គ និងតំបន់សេសាន-ស្រែពក រវាង​កម្ពុជា និង​វៀតណាម ចូលរួមកិច្ចប្រជុំរួម ជាមួយភាគីវៀតណាម ដើម្បីពិនិត្យបញ្ចប់លើឯកសារយន្តការសម្របសម្រួលរួម និងរៀបចំនូវផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហារួមពាក់ព័ន្ធការងារគ្រប់គ្រងធនធានទឹកឆ្លងដែន ក្នុងតំបន់ទាំងពីរខាងលើ ដែលបានកំណត់ដោយក្រុមការងារគម្រោងនៃប្រទេសទាំងពីរ។ កិច្ចប្រជុំនេះនឹងពិភាក្សាផងដែរលើការត្រៀមរៀបចំនូវវេទិកាផ្សព្វផ្សាយលទ្ធផលគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនទាំងបួន នៅក្នុងខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕

Hits: 1788