Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍ចុងក្រោយនៃគម្រោង (ថ្ងៃទី ១៤-១៥ ខែកុម្ភះ ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ ចូល​រួម​សិក្ខាសាលា​ពិគ្រោះយោបល់​លើ របាយការណ៍​ចុង​ក្រោយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការ ដោះ​ដូរ​បទពិសោធន៍ រវាង​បឹងទន្លេសាប ប្រទេស​កម្ពុជា និង​អាងបឹងសុងក្លា ប្រទេស​ថៃ ដែលរៀបចំឡើង​ដោយ​អាជ្ញាធរ​ទន្លេសាប សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រោម​ការ​ទ្រទ្រង់​ថវិកា​ដោយ​ធនាគារពិភពលោក តាមរយៈលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីផ្សព្វផ្សាយលទ្ធផលគម្រោង និងពិនិត្យបញ្ចប់លើរបាយការណ៍គម្រោង៕

Hits: 1726