Developed by Khmer Focus

ជួបពិភាក្សាជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាន ប.ជ.អ.ច (ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ប៊ុល ដេលលី អគ្គនាយករងកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សា ជាមួយក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថ្នាក់តំបន់ ដែលបាននិងកំពុងរៀបចំឯកសារគម្រោងផែនការជាតិ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើ ១) ការងារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុរបស់ស្ថាប័នទាំងពីរនាពេលកន្លងមក ២) កិច្ចការទាក់ទងនឹងការប្រែប្រួលអាកាសធាតុដែលនិងត្រូវផ្តោត ឬអនុវត្តន៍បន្ត របស់ស្ថាប័នទាំងពីរ ៣) ភារៈកិច្ច និងការទទួលខុសត្រូវ របស់ស្ថាប័នទាំងពីរ លើការប្រែប្រួលអាកាសធាតុ និង ៤) បណ្តាបញ្ហាសំខាន់ៗដែលឯកសារគម្រោងត្រូវផ្តោតការយកចិត្តទុកដាក់៕

Hits: 336