កិច្ចប្រជុំ PNPCA-JCWG លើកទី៣ ស្តីពី ដំណើការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩)
វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារ គណៈកម្មាធិការរួម (PNPCA-JCWG) សម្រាប់កម្ពុជា រួមមានតំណាងមកពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងជំនាញការជាតិ ចូលរួមកិច្ចប្រជុំ PNPCA-JCWG លើកទី៣ ស្តីពី ដំណើរការពិគ្រោះយោបល់ជាមុនលើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ (PLHPP) ដោយមានការចូលរួមពីក្រុមការងារ PNPCA-JCWG នៃប្រទេសសមាជិក គណៈកម្មការទន្លមេគង្គ ម្ចាស់គម្រោង និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លមេគង្គ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីចែករំលែកព័ត៌មាន ពីលទ្ធផលនៃវេទិកាថ្នាក់តំបន់ និងកិច្ចប្រជុំថ្នាក់ជាតិស្តីពី PLHPP និងផ្តល់ឱកាសដល់ក្រុមការងារ PNPCA-JCWG ពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍ ការពិនិត្យមើលបច្ចេកទេសរបស់ MRCS និងពិភាក្សាលើសេចក្តីព្រាងកម្មវិធី និងសេចក្តីព្រាងសេច្តីថ្លែងការរួមរបស់ MCR-JC សម្រាប់កិច្ចប្រជុំពិសេសរបស់ MRC-JC (Special Session of MRC-JC)៕
Hits: 1825