Developed by Khmer Focus

ជួបប្រជុំជាមួយអភិបាលខេត្តចម្ប៉ាសាក់ (ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩)

Category: CNMC

ប៉ាក់សេ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារថ្នាក់ជាតិ ភាគីកម្ពុជា និងភាគីឡាវ នៃគម្រោងគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធាទឹកឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងមន្ត្រីទទួលបន្ទុកគម្រោង នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ទីប្រឹក្សាគម្រោងថ្នាក់តំបន់ (EMC) និងជំនាញការថ្នាក់ជាតិ បានជួបប្រជុំជាមួយអភិបាលខេត្តចម្ប៉ាសាក់ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនពីគម្រោងនេះ។ បន្ទាប់មក ក្រុមការងារទាំងពីរ បានចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោងថ្នាក់តំបន់លើកទី២ នៃគម្រោងគ្រប់គ្រង។

គោលបំណងនៃកិច្ចប្រជុំគឺ៖

១) ពិនិត្យលើរបាយការណ៍ស្តីពី SWOT (ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងភាពគំរាមកំហែង) នៃខេត្តទាំងពីរ

២) ពិនិត្យលើទស្សនៈវិស័យ ដែលរៀបចំឡើងដោយសិក្ខាកាមនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ជាមួយអ្នកពាក់ព័ន្ធនៅខេត្តសៀមរាបក្នុងខែវិច្ឆិកា ឆ្នាំ២០១៨

៣) ពិនិត្យលើផែនការសកម្មភាពដែលបានលើកឡើងនៅក្នុងរបាយការណ៍ នៃផែនការទស្សនៈវិស័យអនាគតរួមគ្នា នៃខេត្តស្ទឹងត្រែង និងចម៉្បាសាក់

៤) កំណត់សកម្មភាពថ្មីបន្ថែម ឬក៏ផ្លាស់ប្តូរសកម្មភាពដែលបានលើកឡើងនៅក្នុងរបាយការណ៍ នៃផែនការទស្សនៈវិស័យអនាគតរួមគ្នា នៃខេត្តស្ទឹងត្រែង និងចម៉្បាសាក់

៥) កំណត់ស្ថាប័ន ឬអង្គភាព ដើម្បីអនុវត្តផែនការទស្សនៈវិស័យអនាគតរួមគ្នា នៃខេត្តស្ទឹងត្រែង និងចម៉្បាសាក់៕

Hits: 2025