សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការសិក្សាពីទឹក ស្បៀង និងថាមពល (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩)
វៀងច័ន្ទ៖ លោក សួស ប៊ុនថន អនុប្រធាននាយកដ្ឋាន និងលោក ទុន ច័ន្ទជីវ័ន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលជលផល និងក្រសួងរ៉ែ និងថាមពល បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការសិក្សាពីទឹក ស្បៀង និងថាមពល ក្នុងអាងទន្លេសេសាន ស្រែពក និងសេកុង (3S) ដែលរៀបចំឡើងដោយ លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ សហការជាមួយ IUCN។ សិក្ខាសាលានេះ មានការចូលរួមពីបណ្តាប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ (កម្ពុជា ថៃ វៀតណាម ដោយអវត្តមានប្រទេសឡាវ) មន្រ្តី MRC និងមន្រ្តី IUCN។
គោលបំណង នៃសិក្ខាសាលាគឺដើម្បី (១) ពិនិត្យ និងពិភាក្សាពីនីតិវិធីដែលបានប្រើប្រាស់ដោយ IUCN ដើម្បីរៀបចំរបាយការណ៍វាយតម្លៃតំបន់ 3S (២) ផ្តល់អនុសាសន៍ទាក់ទងទៅនឹងចំណុចសំខាន់ៗចំនួន៣ គឺ ការគ្រប់គ្រងទឹក ឱកាសតំបន់ដែលមានថាមពលប្រើប្រាស់ និងផែនការវិនិយោគ និង (៣) ពិភាក្សាពីកិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងគណៈកម្មការទន្លេមេគង្គ និង IUCN៕
Hits: 1801