សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការបណ្ដុះបណ្ដាលសម្រាប់ព្យាករណ៍ទឹកជំនន់ នៅតាមដៃទន្លេមេគង្គកម្ពុជា (ថ្ងៃទី ១២-១៣ ខែមីនា ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការបណ្ដុះបណ្ដាល សម្រាប់ព្យាករណ៍ទឹកជំនន់ នៅតាមដៃទន្លេមេគង្គកម្ពុជា និងផែនទីទឹកជំនន់ ដោយមានការចូលរួមពីមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី៖ ១. ពិនិត្យឡើងវិញលើឧបករណ៍លប្រើនៅមជ្ឈមណ្ឌលគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ សម្រាប់ការព្យាករណ៍ទឹកជំនន់ នៅតាមដៃទន្លេមេគង្គ ២. ពិនិត្យ និងពិភាក្សាលើលទ្ធភាពរួមគ្នា រវាងការងារព្យាករណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ និង ៣. ពិភាក្សាលើផែនការ សម្រាប់ការព្យាករណ៍នៅតាមដៃទន្លេ ដែលត្រូវជ្រើសរើសសម្រាប់កម្ពុជា និងការប្រើប្រាស់ឧបករណ៍ ម៉ូដែល MRC Toolbox សម្រាប់រៀបចំផែនទីទឹកជំនន់៕
Hits: 1992