Developed by Khmer Focus

កិច្ចប្រជុំពិសេសរបស់ JC ស្តីពី ដំណើការពិគ្រោះយោបល់ជាមុន នៃសំណើគម្រោងវ៉ារីអគ្គិសនី ប៉ាកឡាយ (ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិទន្លេមេគង្គ​កម្ពុជា និង​ជាសមាជិក គណៈកម្មាធិការរួម គណៈកម្មការ​ទន្លេមេគង្គ​សម្រាប់កម្ពុជា បាន​ដឹកនាំប្រតិភូពីកម្ពុជា ដែលមានតំណាងពីក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ ចូលរួមកិច្ចប្រជុំពិសេសរបស់ JC ស្តីពី ដំណើការពិគ្រោះយោបល់ជាមុន នៃសំណើគម្រោងវ៉ារីអគ្គិសនី ប៉ាកឡាយ (PLHPP) របស់ឡាវ។ កិច្ចប្រជុំក៏មានការចូលរួមពីសមាជិក JC-MRC មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គ ក្រសួង ជំនាញពាក់ព័ន្ធរបស់ប្រទេសសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺ (១) ពិនិត្យមើលឡើងវិញ នូវអនុសាសន៍សំខាន់ៗ ដែលទទួលបានពីវេទិកាពិគ្រោះយោបល់ថ្នាក់តំបន់ និងថ្នាក់ជាតិ (២) ពិភាក្សា និងកត់ត្រាលើរបាយការណ៍ ពិនិត្យបច្ចេកទេសចុងក្រោយនៃ PLHPP (៣) ផ្លាស់ប្តូរ និងចែករំលែកទស្សនៈ និងយោបល់របស់ប្រទេសសមាជិកអំពី ទម្រង់ឆ្លើយតប និងសេចក្តីថ្លែងការណ៍នៃ PLHPP និង (៤) ពិនិត្យ និងឯកភាពលើសេចក្តីថ្លែងការណ៍រួមរបស់ JC  លើ PLHPP។

ជាលទ្ធផល អង្គប្រជុំបានកត់ត្រាអំពីវឌ្ឍនភាពរបាយការណ៍ TRR ចុងក្រោយ និងបានយល់ដឹងលើទស្សន និងយោបល់របស់ប្រទេសកម្ពុជា ថៃ និងវៀតណាម និងឆ្លើយតបទៅសំណើ PLHPP តាមទម្រង់ឆ្លើយតបរបស់ MRC និងសេចក្តីថ្លែងការណ៍របស់ប្រទេសឡាវលើ PLHPP   និងបានពិភាក្សា និងឯកភាពលើសេចក្តីថ្លែងការណ៍រួម របស់ JC និងផែនសកម្មភាពរួម (JAP) សម្រាប់ PLHPP។ ក្នុងពេលជាមួយគ្នានេះដែរ អង្គប្រជុំក៏បានលើកយក JAP សម្រាប់ PBHPP មកពិនិត្យឡើងវិញ និងបានឯកភាពលើ JAP នេះ៕

Hits: 1805