Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ស្តីពី ការពិនិត្យឡើងវិញលើទម្រង់ នៃការប្រមូលទិន្នន័យដីសើម (ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក សុខ ខុម ប្រធាន​នាយកដ្ឋាន និង​លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋានបណ្ដា​គម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថាន ថ្នាក់តំបន់ស្តីពី ការពិនិត្យឡើងវិញលើទម្រង់នៃការប្រមូលទិន្នន័យដីសើម ដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ និងមានការចូលរួមពីក្រុមជំនាញការផ្នែកបរិស្ថាន នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការជាតិ-អន្តរជាតិ។

លទ្ធផលនៃកិច្ចប្រជុំ៖

១- បានបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង

២- បានពិនិត្យ និងពិភាក្សាអំពីលទ្ធផលគន្លឹះសំខាន់ៗដែលបានមកពីការពិនិត្យលើរបាយការណ៍វាយតម្លៃរបស់ប្រទេសជាសមាជិក

៣- បានពិនិត្យចុងក្រោយលើសំណុំបែបបទ និងវិធីសាស្រ្តប្រមូលទិន្នន័យតំបន់ដីសើមដែលបានស្នើឡើង និង

៤- បានពិនិត្យ និងពិភាក្សាពីការរកឃើញសំខាន់ៗពីរបាយការណ៍វាយតម្លៃ និងពិភាក្សាអំពីមាតិការ និងរចនាសម្ព័ន្ធនៃរបាយការណ៍ថ្នាក់តំបន់ និងជំហានបន្ទាប់ដើម្បីបញ្ចប់របាយការណ៍៕

Hits: 1837