កិច្ចប្រជុំលើកទី៤៨ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ២០១៩)
វៀតណាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិក គណៈកម្មការរួម MRC តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ដែលមានតំណាងមកពី ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៨ របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីតំណាងប្រទេសជាសមាជិក MRC និងមន្ត្រីលេខាធិការដ្ឋាន MRC។
កិច្ចប្រជុំដែលមានរយ:ពេលពីរថ្ងៃនេះ បានពិនិត្យ ពិភាក្សាលើរបៀបវារ:សំខាន់ៗ និងសម្រេចបានលទ្ធផលដូចតទៅ៖
១- អង្គប្រជុំបានផ្តល់ការណែនាំ និងអនុម័តលើការកែសម្រួលសេចក្តីព្រាងសៀវភៅក្បួនប្រតិបត្តិ ចំនួន៣ របស់ MRC រួមមាន Human Resources Manual , Administration Manual និង Procurement Manual
២- អង្គប្រជុំបានផ្តល់ការណែនាំបន្ថែម និងអនុម័តលើសំណើសំខាន់ៗ នៃអនុសាសន៍គន្លឹះ របស់ MTR's Reviews (Operational Review, Strategic Plan Review and Decentralization Review)៖ (ក) យល់ព្រមលើសំណើអញ្ជើញតំណាងស្ថាប័ន LMWRCC ចិន ក្នុងនាមអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមជំនាញការយុទ្ធសាស្ត្រ និងភាពជាដៃគូ របស់គណៈកម្មការទន្លេមេគង្គ ផ្អែកតាមករណីចាំបាច់ ( case by case basis) (ខ) យល់ព្រមលើសំណើរៀបចំ Revised RoPs ដោយ បញ្ចូលគ្នាតែមួយផ្នែក JC RoP + MRCS RoP និងដាក់ឆ្លងអនុម័ត JC និង Council RoP សម្រាប់ដាក់ជូនក្រុមប្រឹក្សាអនុម័តឆ្នាំ2020 (គ) យល់ព្រមលើសំណើប្តូរឈ្មោះ RFMMC ទៅជា Regional Flood and Drought Management Center និង (ឃ) យល់ព្រមលើសំណើប្តូរ Annual Work Plan ទៅជា Multi-Year Work Plan ចាប់ផ្តើមក្នុងផែនការយុទ្ធសាស្ត្រ 2021-2030។
៣- អង្គប្រជុំបានកត់ត្រាលើវឌ្ឍនភាពនៃរបាយការណ៍ស្ថានភាពអាងទន្លេ (SOBR 2018) ជាឯកសារយោងបច្ចេកទេស សម្រាប់បោះពុម្ពផ្សព្វផ្សាយចែកជូន និងយល់ព្រមលើសំណើរបស់លេខាធិការដ្ឋាន MRC សម្រាប់ការងារបន្ត មានការរៀបចំបោះពុម្ព SOBR 2018 (ជាភាសាអង់គ្លេស + ភាសាប្រទេសជាសមាជិក) និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅថ្នាក់ជាតិ
៤- អង្គប្រជុំបានយល់ព្រមលើឯកសារក្របខណ្ឌសូចនាកររបស់គណៈកម្មការទន្លេមេគង្គ ជំហានទី១ ( MRC Indicator Framework " MRC-IF) Batch 1 និងជម្រុញឱ្យលេខាធិការដ្ឋាន MRC រៀបចំ MRC-IF Batch 2
៥- អង្គប្រជុំបានយល់ព្រមលើសំណើរបស់លេខាធិការដ្ឋាន ចំពោះតម្រូវការថវិកាសម្រាប់ផ្តួចផ្តើមសិក្សា និងការបញ្ចប់ផែនការ Flood Management និងរៀបចំសំណើថវិកាយកទៅពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មការថវិការបស់ MRC នៅខែមិថុនា ខាងមុខ
៦- អង្គប្រជុំបានកត់ត្រាលើវឌ្ឍនភាពនៃការអនុវត្តនីតិវិធីនៃការជូនដំណឹង ពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង PNPCA និង MRC Joint Platform , ការរៀបចំ Hand Book on Understanding Mekong Agreement 1995 and MRC Procedure និងឯកភាពលើ ToR របស់ Joint Planform និង
៧- អង្គប្រជុំបានកត់ត្រានូវការរាយការណ៍របស់លេខាធិការដ្ឋាន MRC អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ ដៃគូសន្ទនា និងដៃគូពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបានយល់ព្រមលើការកែសម្រួលឯកសារ MOU រវាង MRCS និង Langcang-Mekong Water Resources Cooperation Centre៕
Hits: 1788