Developed by Khmer Focus

វគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម (ថ្ងៃទី ០៧-០៩ ខែឧសភា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក ចេង ឌុំ និងលោកស្រី ទូច វណ្ណឡកឡែន មន្ត្រីបច្ចេកទេស នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ចូល​​រួម​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី គោលនយោបាយ​គ្រប់គ្រង​ផ្ទៃក្នុង និងនីតិវិធីសវនកម្ម ដែល​រៀប​ចំ​ឡើង​ដោយ​នាយកដ្ឋាន​សវនកម្មផ្ទៃក្នុង នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រចាំក្រសួងធនធានទឹក និងឧតុនិយម។

គោលបំណងរួមនៃវគ្គបណ្តុះបណ្តាលគឺ ចង់ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម យល់កាន់តែច្បាស់ និងស៊ីជម្រៅអំពី គោលនយោបាយគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យរបស់សវនដ្ឋាន ពីនីតិវិធីសវនកម្ម និងពីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង។ ការបណ្តុះបណ្តាលនេះគឺពិតជាបានបង្ហាញឱ្យឃើញនូវការគាំទ្រ និងជាប្រធានបទដ៏មានសារៈសំខាន់ និងឆ្លើយតបបានចំពេលវេលានៃតម្រូវការរបស់មន្ត្រីរាជការ ក្រសួងធនធានទឹក និងឧតុនិយម ពិសេសនៅក្នុងកម្មវិធីនៃកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ព្រមទាំងការត្រៀមខ្លួនសម្រាប់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”៕

Hits: 112