Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិស្តីពី ការកសាងផែនការចែករំលែកតាមចក្ខុវិស័យ និងស្វែងយល់ពីលទ្ធផលការសិក្សារបស់ក្រុមប្រឹក្សា (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី ការ​កសាង​ផែនការ​ចែក​រំលែក​តាម​ចក្ខុវិស័យ និងស្វែងយល់ពីលទ្ធផលការសិក្សារបស់ក្រុមប្រឹក្សា MRC Council Study ដោយមានការចូលរួមពីមន្រ្តីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងពី MRCS តំណាងពី USACE មន្រ្តីស្ថានទូត USA និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលាបានបង្ហាញ និងស្វែងយល់ពី Shared Vision Planning (SVP) tool ដែលរៀបចំដោយ USACE  និងបានអនុវត្តសាកល្បងដោយប្រើ SVP tool  តាមសេណារីយ៉ូអភិវឌ្ឍន៍ ជ្រើសរើសយកនូវបណ្តាទិន្នន័យ នៃការសិក្សារបស់ក្រុមប្រឹក្សា MRC ដាក់ចូលក្នុងការគណនាផលប៉ះពាល់ ដែលពិចាណាសម្រាប់កសាងផែនការចែករំលែកតាមចក្ខុវិស័យ។ តាមរយៈការសាកល្បងខាងលើ សិក្ខាសាលាបានទទូចស្នើសុំឱ្យលេខាធិការដ្ឋាន ជួយពិនិត្យឡើងវិញនូវទិន្នន័យដែលបានដាក់ចូលក្នុងប្រព័ន្ធ Modeling រួមមានដូចជាការប្រើប្រាស់ដី ការស្រោចស្រព កករដី និងការបាត់បង់ផលចាប់ជលផលជាដើម៕

Hits: 1800