Developed by Khmer Focus

ជួបប្រជុំពិភាក្សាការងារ ជាមួយនាយកប្រតិបត្តិវេទិការអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (ថ្ងៃទី២៣ ខែឧសភា ឆ្នំា២០១៩)

Category: CNMC

ភ្នំពេញ៖ នៅអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​​កម្ពុជា បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោក តឹក​ វណ្ណារ៉ា​ នាយកប្រតិបត្តិវេទិការអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) និងសហការរី។

គោលបំណងនៃជំនួបពិភាក្សានេះគឺ​៖ (១) ស្វែងយល់គ្នាពី តួនាទី​ ការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ (២) ស្វែងយល់ពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍអាងទន្លេមេគង្គ​ និងពិភាក្សាពីការគ្រប់គ្រងអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព​​ និង (៣) ស្វែងរកកិច្ចសហការវាង ​NGOF និង CNMC ដើម្បីដោះស្រាយបញ្ហាប្រឈម និងការគ្រប់គ្រងអាងទន្លេមេគង្គឱ្យមាននិរន្តរភាព។

នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ NGOF ខាង CNMC បានផ្តល់បទបង្ហាញចំនួន 0៣ ដើម្បីឱ្យក្រុមការងារ NGOF យល់ជ្រាបច្បាស់ពីការងាររបស់ CNMC និង MRC ក្នុងនោះ (១)​ អំពីតួនាទី និងភារកិច្ចរបស់ CNMC (២) អំពី​អភិបាលកិច្ចអាងទន្លេមេគង្គសម្រាប់ការអភិវឌ្ឍដោយនិរន្តរភាព​ និង (៣) អំពីវេទិការជំរុញការចូលរួមរបស់អ្នកពាក់ព័ន្ធ ជាមួយគណៈកម្មការទន្លេមេគង្គ៕

Hits: 1676