Developed by Khmer Focus

ទទួលជួបជាមួយតំណាងក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនីសេសាន៤ (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងក្រុមការងារ បានទទួលជួបជាមួយ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​វារីអគ្គិសនីសេសាន៤ និង​ខេត្តពាក់ព័ន្ធ របស់​វៀតណាម។

គោលបំណងរបស់ក្រុមការងារវៀតណាមគឺ៖ (១) ពិភាក្សាលើការបង្កើនដំណើរការផ្លាស់ប្តូរទិន្នន័យ (២) ទស្សនកិច្ចស្ថានីយ៍ជលសាស្ត្រ វ៉ឺនសៃ និងវារីអគ្គិសនីសេសានក្រោម២ និង (៣) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។

លទ្ធផលនៃជំនួប ភាគីកម្ពុជា និងវៀតណាមបានឯកភាពលើចំណុចមួយចំនួនដូចតទៅ៖

- ភាគីវៀតណាម បានសំដែងសេចក្តីអំណរគុណចំពោះការអនុញ្ញាតឱ្យចូលជួប ដើម្បីស្វែងយល់អំពីស្ថានភាពទទួលបានសេចក្តីជូនដំណឹងស្តីពី ការបង្ហូរទឹកពីទន្លេសេសាន៤ ក្នុងអំឡុងពេលកន្លងមក ជាពិសេស ក្នុងឆ្នាំ២០១៨ និងពិគ្រោះយោបល់លើតម្រូវការជាក់ស្តែងរបស់កម្ពុជា

- ភាគីកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះស្មារតីកិច្ចសហប្រតិការល្អ ដែលខាងក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនីសេសាន បានផ្តល់សេចក្តីជូនដំណឹងបានទៀងទាត់ និងទាន់ពេលវេលា ក្នុងឆ្នាំ២០១៨ និងសូមឱ្យកិច្ចសហប្រតិបត្តិការបែបនេះ ត្រូវបានពង្រឹងផងដែរ ជាមួយក្រុមហ៊ុនវារីអគ្គិសនីស្រែពក ៤ របស់វៀតណាម ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចសម្របសម្រួលរបស់ គណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម ចំពោះដំណើរការនេះ។ ជាមួយគ្នានេះ ភាគីកម្ពុជា បានបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបានទិន្នន័យទាំងនេះ នៅក្នុងខែកក្កដា និងសីហា ២០១៨ ដែលជាអំឡុងពេលមានមានទឹកជំនន់នៅខេត្តស្ទឹងត្រែង និងតំបន់ភាគខាងក្រោម ដែលជាមូលដ្ឋានក្នុងការជូនដំណឹងទៅដល់ក្រសួង អង្គភាពជំនាញនៅមូលដ្ឋាន និងអាជ្ញាខេត្តពាក់ព័ន្ធ៕

Hits: 1563