Developed by Khmer Focus

សិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យធនធានទឹក (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោកស្រី សូ  សុខា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ តំណាងយេនឌ័រ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូល​រួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ​បញ្ជ្រាបយេនឌ័រ ក្នុងវិស័យធនធានទឹក បច្ចុប្បន្នកម្មឆ្នាំ២០១៩-២០២៣ ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម  និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រុមការងារបច្ចេកទេសយេនឌ័រ នៃនាយកដ្ឋានក្រោមឱវាទក្រសួង។

គោលបំណងសំខាន់ៗនៃសិក្ខាសាលាគឺ៖

១- ស្វែងយល់ពីស្ថានភាពយេនឌ័រ

២- ជម្រាបជូនពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យធនធានទឹក បច្ចុប្បន្នកម្ម២០១៩-២០២៣ និង

៣- ពិភាក្សា និងទទួលយកអនុសាសន៍ស្តីពី ដំណើរការគាំទ្រផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ពាក់ព័ន្ធនឹងការងារជំនាញនៅថ្នាក់ជាតិ រាជធានីខេត្តឱ្យមានប្រសិទ្ធភាព៕

Hits: 21