Developed by Khmer Focus

ជួប និងដឹកនាំកិច្ចប្រជុំ ពិភាក្សា ជាមួយក្រុមមន្រ្តីបេសកកម្មបច្ចេកទេស របស់ធនាគារពិភពលោក (ថ្ងៃទី ១០-១១ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានសមាសភាគទី២ និងមានការចូល​រួម​ពីមន្រ្តី សមាជិកក្រុមការងារថ្នាក់ជាតិ ជាមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ និងមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជំនាញការក្រុមទីប្រឹក្សាបច្ចេកទេសរបស់ក្រុមហ៊ុន DHI បានទទួលជួប និងដឹកនាំកិច្ចប្រជុំ ពិភាក្សា ជាមួយក្រុមមន្រ្តីការងារមកបំពេញបេសកកម្មបច្ចេកទេស របស់ធនាគារពិភពលោក ដឹកនាំដោយអ្នកស្រី Shelley McMillian មន្រ្តីជាន់ខ្ពស់ជំនាញ គ្រប់គ្រងធនធានទឹក ទទួលបន្ទុកប្រធានក្រុមផ្នែកទឹកប្រចាំតំបន់ និងអមដំណើរដោយមន្រ្តីជំនាញ ១០រូប ចែកជាក្រុមបច្ចេកទេស និងក្រុមហិរញ្ញវត្ថុ ដើម្បីពិនិត្យវាយតម្លៃអំពី ដំណើរការវិវត្តនៃការរអនុវត្តគម្រោង ព្រមទាំងពិភាក្សាអំពី ការត្រៀមលក្ខណៈបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោង របស់ធនាគារពិភពលោក ដែលនឹងប្រព្រឹត្តទៅនាខែសីហា ឆ្នាំ២០១៩។ នេះ ជាបេសកកម្មបច្ចេកទេសលើកទី២ បន្ទាប់ពីលើកទី១ កាលពីខែមីនា ឆ្នាំ២០១៩។ 

កិច្ចប្រជុំបានប្រព្រឹត្តទៅ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. បានជ្រាបលំអិតអំពីវឌ្ឍនភាព និងការវិវត្តិរបស់គម្រោង រួមមានការងារបច្ចេកទេស ការងារលទ្ធកម្ម លើការងារសំណង់ ការធានាសុវត្ថិភាព និងបរិស្ថាន និងការងារគ្រប់ហិរញ្ញវត្ថុ និងគណនេយ្យ នៅក្នុងកម្រិតថ្នាក់ជាតិ និងក្នុងខេត្តទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី។

២. បានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព នៃការបំពេញការងាររបស់ក្រុមទីប្រឹក្សា DHI រួមមាន ការកំណត់ច្បាស់លាស់លើរបាយការណ៍បឋម ផែនការអនុវត្តន៍ការងារ សកម្មភាពលំអិត និងការ វិវត្តិរីកចម្រើន នៃការងារ រួមមានការចុះវាយតម្លៃលើទីតាំងកំណត់ស្ថានីយ៍ជលសាស្រ្ត និងឧតុនិយម ការរៀបចំកែលម្អប្រព័ន្ធព័ត៌មាន និងការរៀបចំបន្ទប់មូលដ្ឋានទិន្នន័យ នៅតាមមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តទាំង៤។

៣. បានពិនិត្យលើសេចក្តីព្រាងដំបូង នៃរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណតិ្ត នៃគម្រោង និងកំណត់ ឯកភាពបន្តរៀបចំបំពេញរបាយការណ៍

៤. បានកំណត់ និងឯកភាពលើការងារដែលត្រូវបំពេញ រួមមានការងារបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ផ្នែកបច្ចេកទេស របស់អនុក្រុមក្រុមការងារផ្នែកម៉ូដែល និងផ្នែកផែនការអាងទន្លេ បន្តបញ្ចប់ការងារលទ្ធកម្ម ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំរបាយការណ៍ការងារ និង

៥. បានពិភាក្សា និងឯកភាពលើរបៀបវារៈជាបឋម នៃបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ នៃគម្រោង របស់ធនាគារពិភពលោក សម្រាប់ខែសីហា ឆ្នាំ២០១៩៕

Hits: 1771