Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាព (ថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

វៀងច័ន្អ៖ ក្រុមការងារទឹកក្រោមដីកម្ពុជា មាន​តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា បានចូលរួម​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹក​ក្រោម​ដី​ប្រកបដោយនិរន្តរភាព ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ ដោយមាន​សមាសភាពចូលរួមមកពីបណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃកិច្ចប្រជុំ៖

⁃ បានពិភាក្សា និងស្វែងយល់ពីទស្សនទូទៅនៃការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាព

⁃ បានផ្តោតលើការប្រមូលទិន្នន័យដែលមានស្រាប់ ទាក់ទងនឹងការសិក្សាទឹកក្រោមដីជាបញ្ហាចំបង មុននឹងឈានដល់ការចុះសិក្សាប្រមូលទិន្នន័យដែលមិនទាន់មាន

⁃ ពិភាក្សាពីការកសាងសមត្ថភាព ក៏ដូចជាការបណ្តុះបណ្តាលលើការសិក្សា និងការវិភាគធនធានទឹកក្រោមដី សម្រាប់បម្រើឱ្យការស្រោចស្រព កាប្រើប្រាស់ប្រចាំថ្ងៃ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និង

⁃ ពិភាក្សាពីការរៀបចំគោលការណ៍ នៃការគ្រប់គ្រងទិន្នផលទឹកក្រោមដីប្រកបដោយនិរន្តរភាព នៅក្នុងអាងទន្លេមេគង្គភាគខាងក្រោម៕

Hits: 1685