Developed by Khmer Focus

សិក្ខាសាលាបើកដំណើរការគម្រោងស្តីពី ការរៀបចំបង្កើតក្របខណ្ឌការងារ សម្រាប់អនុវត្តពិធីសារ ណាហ្គូយ៉ា (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាន​នាយកដ្ឋាន​បណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាបើកដំណើរការគម្រោង​ស្តីពី ការរៀបចំបង្កើតក្របខណ្ឌការងារ សម្រាប់​អនុវត្តពិធីសារ ណាហ្គូយ៉ា ស្តីពី ការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ និងគម្រោងស្តីពី ការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

អង្គសិក្ខាសាលាបានបង្ហាញពី ១)- សាវតានៃគម្រោងការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ និងគម្រោងការវាយតម្លៃប្រព័ន្ធអេកូឡូស៊ីថ្នាក់ជាតិ សម្រាប់វេទិកាវិទ្យាសាស្ត្រ-នយោបាយអន្តររដ្ឋាភិបាលស្តីពី ជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី  ២)- បានផ្សព្វផ្សាយពីសមាសភាពផែនការសកម្មភាព និងលទ្ធផលរំពឹងទុក របស់គម្រោងទាំងពីរ និង ៣)- បានប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ សម្រាប់ការអនុវត្តគម្រោងទាំងពីរឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕

Hits: 1724