Developed by Khmer Focus

ចុះតាមដានសំណង់ផ្លូវត្រីឆ្លងកាត់តាមសំណង់ធារាសាស្រ្ត (ថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ២០១៩)

Category: CNMC

ឡាវ៖ ក្រុមការងារ​កម្ពុជា មាន​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ជល​ផល និងអគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​ចុះតាម​ដាន​សំណង់​ផ្លូវត្រី ឆ្លងកាត់​តាម​សំណង់​ធារាសាស្រ្ត ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពី​បណ្តាប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ វៀតណាម និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។

លទ្ធផលនៃការចុះតាមដាន៖

⁃ ជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីទទួលបន្ទុកគម្រោងជណ្តើរត្រី

⁃ មានការធ្វើបទបង្ហាញពីបទពិសោធន៍ នៃការធ្វើជណ្តើរត្រីកន្លងមក ដែលឧបត្ថម្ភដោយ DOI

⁃ ចុះពិនិត្យផ្ទាល់ សំណង់ជណ្តើរត្រីពីទន្លេមេគង្គ វាងឡើងទៅតំបន់ដីសើម នៅភូមិប៉ាក់ពឺន ស្រុកប៉ាក់សាន ខេត្តបូលីខាំសៃ

⁃ ពិនិត្យសំណង់ធារាសាស្រ្តដោះទឹកពីស្ទឹង ទៅទន្លេមេគង្គ នៅតំបន់នោះ និង

⁃ តាមដានពីប្រភេទ ទំហំ និងប្រវែងត្រី ដែលឆ្លងកាត់តាមជណ្តើរត្រី ពីទន្លេមេគង្គ ទៅតំបន់ដីសើម ដោយធ្វើការចាប់ត្រីតាមឧបករណ៍ចាប់ រួចយកមកធ្វើការថ្លឹងទំងន់ រាប់ចំនួនត្រី រាប់ប្រភេទត្រី និងវាស់ប្រវែង៕

Hits: 1893