Developed by Khmer Focus

កិច្ចប្រជុំសម្របសម្រួលការងារលើកទី៣ ផ្នែកគ្រប់គ្រងបរិស្ថាន (ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេ​មេគង្គ បានរៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​ការងារ​លើកទី៣ ផ្នែកគ្រប់គ្រងបរិស្ថាន ដោយមានការ​ចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ ចំពោះសមាសភាពចូលរួមពី​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា មាន​លោក សុខ ខុម ប្រធាននាយកដ្ឋាន លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន និងលោក ឡាយ វុទ្ធី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋាន បណ្តាគម្រោង និងកម្មវិធី។

លទ្ធផលនៃកិច្ចប្រជុំ៖ ១)- បានពិនិត្យទៅលើវឌ្ឍនភាពការងារ និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨  ២)- បានពិភាក្សា និងឯកភាពលើផែនការសកម្មភាពឆ្នាំ២០១៩ (កក្កដា-ធ្នូ) និងពង្រឹងកិច្ចសហប្រតិបត្តិការ និង ៣)- បានពិនិត្យទៅលើការសម្របសម្រួល រវាងក្រុមការងារថ្នាក់តំបន់ និងថ្នាក់ជាតិ៕

Hits: 1977