Developed by Khmer Focus

កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី៣ ដើម្បីពិនិត្យតាមដានការប្រើប្រាស់ដី និងគម្របព្រៃឈើ (ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩)

Category: CNMC

បាងកក៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងជាមន្ត្រីសម្របសម្រួលថ្នាក់ជាតិ ផ្នែកគាំទ្របច្ចេកទេស នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសម្របសម្រួល ក្រុមអ្នកជំនាញផ្នែកប្រើប្រាស់​ដី និងគម្របព្រៃឈើពីក្រសួងជំនាញ ចូលរួមកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី៣ ដើម្បីពិនិត្យតាមដានការប្រើប្រាស់ដី និងគម្របព្រៃឈើ ដោយមានការចូលរួមពីក្រុមអ្នកជំនាញនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើការងារបច្ចេកទេស និងបញ្ហាបច្ចេកទេស សម្រាប់អភិក្រមក្នុងការអនុវត្តពិនិត្យតាមដានការប្រើប្រាស់ដី និងគម្របដី សមត្ថភាពក្នុងការផ្តល់សេវាកម្ម ការរៀបចំលក្ខខណ្ឌការងារ ការកសាងសមត្ថភាព និងផែនការអនុវត្ត។

លទ្ធផលនៃកិច្ចប្រជុំគឺ៖

- បានស្នើឱ្យកំណត់និយមន័យ នៃការងារប្រើប្រាស់ដី និងការងារគម្របព្រៃ ដើម្បីកំណត់វិសាលភាពការងារ

- បានបង្ហាញត្រួសៗអំពីឧបករណ៍បច្ចេកទេស ដែលនឹងផ្តល់ការបណ្តុះបណ្តាល នាពេលខាងមុខ

- បានផ្តល់មតិ និងអនុសាសន៍ដល់ក្រុមការងារ MRCS-TD សម្រាប់រៀបចំនីតិវិធីអនុវត្តន៍ការងារ

- សេចក្តីព្រាងលក្ខខណ្ឌការងារនឹងត្រូវផ្តល់ទៅឱ្យអ្នកចូលរួមពិនិត្យ និងផ្តល់យោបល់ក្រោយពេលកិច្ចប្រជុំ ដោយផ្អែកលើតម្រូវការខុសៗគ្នារបស់ប្រទេសនីមួយៗ និង

- សំណើការងារនឹងត្រូវលើកយកទៅពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់តំបន់៕

Hits: 1744