Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាលើគម្រោង ៥Ps (ថ្ងៃទី១១ ខែ កក្កដាឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោកស្រីបណ្ឌិត ម៉ក់ សូលាង ប្រធាន​ដៃគូទឹ​កកម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សាលើ​គម្រោង ៥Ps ជាមួយ​ភាគីកូរ៉េ ដែលដឹកនាំដោយ​ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ នៃក្រសួង​ធនធានទឹក និង​ឧតុនិយម និង Dr. Yongdeok Cho អគ្គលេខាធិការ AWC ដោយមានការចូលរួមពីមន្ត្រីភាគីកូរ៉េពី K- Water មន្ត្រីពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានដៃគូទឹកកម្ពុជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី និងមន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សា លម្អិតបន្ថែមលើគម្រោង 4Ps (ព្រែកព្រះ ព្រែកគ្រៀង ព្រែកកាំពី និងព្រែកទេរ) ដែលស្ថិតក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលកម្ពុជាយើង បានស្នើសុំថវិការពីភាគីកូរ៉េ ធ្វើការអនុវត្តគម្រោងនេះ និងពិភាក្សាពីការចុះធ្វើការសិក្សាដំបូងលើគម្រោងព្រែកទាំង៤នេះ របស់ ក្រុមការងារភាគីកូរ៉េ។

លទ្ធផលកិច្ចប្រជុំ៖ (១) អង្គប្រជុំបានជ្រាបអំពីគោលបំណង និងទិដ្ឋភាពទូទៅនៃគម្រោងតាមរយៈបទបង្ហាញ របស់ជំនាញការកូរ៉េ និងភាគីកម្ពុជា (២) កម្ពុជាបានស្នើសុំបញ្ចូលព្រែកឆ្លូងមួយទៀត ទៅក្នុង គម្រោងនេះ ភាគីកូរ៉េបានឯកភាពតាមការស្នើសុំ ដូចនេះគម្រោង 4Ps ក្លាយទៅជាគម្រោង 5Ps វិញ និង(៣) ភាគីកូរ៉េបានឯកភាពចុះធ្វើការសិក្សាដំបូងលើព្រែកទាំង៥ នៅសប្តាហ៍ក្រោយ៕

Hits: 1751